Skip to main content

អ្នក​រាយការណ៍​ពិសេស​អ.ស.ប ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ពិនិត្យ​ឡើង​វិញ​រឿង​កំណែ​ទម្រង់​ច្បាប់

អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ក្នុង​ពិធី​បុណ្យ​ខួប ១០០​ថ្ងៃ​លោក នៅ​វត្ត​ចាស់ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth

ដោយ ទិន ហ្សាការីយា RFA 2018-03-06

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ប្រទេស​កម្ពុជា បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា នៅ​រាជធានី​ភ្នំពេញ។ ក្នុង​ជំនួប​លើក​នេះ គឺ​អ្នកស្រី រ៉ូណា ស្មីត លើក​ឡើង នៅ​តែ​បន្ត​ពិភាក្សា​ពី​ការ​កែ​ទម្រង់ លើក​កម្ពស់​ការ​កែលំអ​ប្រព័ន្ធ​យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា។

នេះ​គឺ​ជា​ជំនួប​លើក​ទី​៥​ហើយ​រវាង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា និង​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បន្ទាប់​ពី​អ្នកស្រី បាន​កាន់​តួនាទី​ជា​អ្នក​រាយការណ៍​ពិសេស​សម្រាប់​ប្រទេស​កម្ពុជា។

អ្នកស្រី រ៉ូណា ស្មីត បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​យ៉ាង​ខ្លី​មុន​ពេល​ដើរ​ចូល​ឡាន​ថា ភាគី​ទាំង​ពីរ​បាន​ជជែក​ពី​អ្វី​ដែល​បាន​ព្រមព្រៀង​គ្នា​កាល​ពី​លើក​មុន ដើម្បី​ស្វែងរក​កិច្ច​សហការ​លើក​កម្ពស់​ការ​កែលំអ​ប្រព័ន្ធ​យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា ។ ក្នុង​ជំនួប​នោះ​អ្នកស្រី ក៏បាន​បង្ហាញ​ក្ដី​បារម្ភ​ទៅ អង្គវង្ស វឌ្ឍានា អំពី​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មីៗនេះ។អ្នក​ស្រី​ថា បញ្ហា​កែប្រែ រដ្ឋធម្មនុញ្ញ ឬក៏​ច្បាប់ គួរ​តែ​មាន​ការវិភាគ​យ៉ាង​ប្រុង​ប្រយ័ត្ន​និង​ល្អិតល្អន់​ទុក​ជា​មុន ជា​មួយ​នឹង​ការ​ពិ​គ្រោះ​យោបល់​ដើម្បី​បង្ហាញ​ការ​​ត្អូញត្អែរ​ជាមួយ​នឹង​ស្តង់ដារ​សិទ្ធិមនុស្ស​អន្តរជាតិ​មុន​ពេល​ច្បាប់​ណា​មួយ​ត្រូវ​បាន​អនុម័ត​និង​ដាក់​អោយ​ប្រើ​ប្រាស​។ ទន្ទឹម​គ្នា​នេះ អ្នកស្រី រ៉ូណា ស្មីត ក៏​បង្ហាញ​ក្ដី​បារម្ភ​អំពី​ស្ថាន ភាព​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ដែរ ដែល​មាន​មូលហេតុ​ជា​ច្រើន ដូច​មាន​ក្នុង​សេចក្ដី​ថ្លែងការណ៍ របស់​អ្នក​ស្រី​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ​។

(ខ្ញុំ​មិន​គិត​ថា​ខ្ញុំ​អាច​មាន​យោបល់​មួយ​ដែល​អាច​ដោះ​ស្រាយ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បាន​ទេ​)។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​កិច្ច ប្រជុំ​បិទ​ទ្វារ​ជា​ច្រើន​ម៉ោង​នៅ​ក្រសួង​យុត្តិធម៌​ថា ជំនួប​លើក​នេះ​មាន​ភាព​វិជ្ជមាន ហើយ​ជំនួប​នេះ គឺ​ពិនិត្យ​មើល​ឡើង​វិញ​នៅ​អ្វី​ដែល​ព្រម​ព្រាង​កាល​ពី​កិច្ច​ប្រជុំ​លើក​ទី​៤ នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ ២០១៧ ក្នុង​នោះ​មាន​ដូច​ជា​ការ​រៀបចំ​ច្បាប់​ស្ដីពី​ការ​ពពោះ​ជំនួស ជំនួយ​ផ្នែក​ច្បាប់ ​ការ​អនុវត្ត​យុត្តិធម៌​ព្រហ្មទណ្ឌ និង​បញ្ហា​ច្បាប់​រួម​ទាំង​ក្ដី​បារម្ភ​មួយ​ចំនួន​ទៀត​។

លោក ជិន ម៉ាលីន រៀប​រាប់​ថា ចំពោះ ច្បាប់​ស្ដីពី​ការ​ពពោះ​ជំនួស គឺ​ពេល​នេះ បាន​ចេញ​ជា​សេចក្ដី​ ព្រាង​ដំបូង​ហើយ​កំពុង​ស្ថិត​ក្នុង​ដៃ​ក្រសួង​កិច្ចការ​នារី​។ ចំ​ណែក​ឯ​ជំនួយ​ផ្នែក​ច្បាប់​ក្នុង​ន័យ​ផ្ដល់​មេធាវី​ និង​ប្រឹក្សា​ផ្នែក​ច្បាប់​ជូន​ជន​ក្រី​ក្រ​ដោយ​មិន​គិត​កម្រៃ​នោះ​ មាន​ការ​វិវត្ត​ជា​វិច្ចមាន ​ដោយសារ មាន​ឆ្នាំ នេះ រដ្ឋាភិបាល បាន​បង្កើន​ថវិកា​ហូត​ដល់​៩​រយ​លាន​រៀល​។ ចំពោះ​ការ​អនុវត្ត​យុត្តិធម៌​ព្រហ្មទណ្ឌ ដែល​អ្នក​ស្រី រ៉ូណា ស្មីត បាន​ស្នើ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន និង​ការ​អនុវត្ត​ទោស​នៅ​ក្រៅ​ពន្ធនាគារ ដោយ​សម្រាល​ទៅ​ជា​ទោស​សហគមន៍ ដោយ​ឲ្យ​ជន​ជាប់​ចោទ​ជួយ​ធ្វើ​ការងារ​សហគមន៍ ជាជាង​ដាក់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​នោះ ពិបាក​អនុវត្ត​នៅ​ប្រទេស​កម្ពុជា ដោយសារ​ប្រជាជន​មិន​ទាន់​យល់​ដឹង​ពី​ច្បាប់។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​រូប​នេះ​បន្ថែម​ ថា ចំណុច​ចុង​ក្រោយ​ដែល​អ្នក​ស្រី​រ៉ូណា​ស្មីត សម្ដែង​ការ បារម្ភ​អំពី​ការ​ធ្វើ​វិសោធនកម្ម រដ្ឋធម្មនុញ្ញ និង​ការ ធ្វើ​វិសោធនកម្ម ព្រហ្មទណ្ឌ​ជាដើម គឺ​ក្រុម​ការងារ ក្រសួង​យុត្តិធម៌​បាន​ព្យាយាម​បក​ស្រាយ​ជូន​អ្នកស្រី រួច​ហើយ​ តែ​ត្រង់​អ្នក​ស្រី​យល់ បាន​ឬ​មិន​បាន គឺ​មិន​បាន​ដឹង​ឡើយ​។

ដំណើរ​ទស្សន​កិច្ច​លើក​ទី​៥ របស់​អ្នក​ស្រី​ រ៉ូណា​ ស្មីត​ (Rhona Smith) ​អ្នករាយការណ៍​ពិសេស​របស់​អ.ស.ប.​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កម្ពុជា ​​ចំ​ពេល​ដែល​​ប្រទេស​កម្ពុជា​ កំពុង​ជួប​វិបត្តិនយោបាយ និង រង​ការ​ប៉ុន​ប៉ង​ដាក់​ទណ្ឌកម្ម​សេដ្ឋ កិច្ច​ ដោយ​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ ក្រោយ​របប​លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​រៀប​ចំ​ការបោះឆ្នោត​ព្រឹទ្ធ​សភា​ដែល​គ្មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង ព្រមទាំង វិសោធនកម្ម រដ្ឋធម្មនុញ្ញ និង​ការ​បង្កើត​ច្បាប់​ចម្រូង​ចម្រាស់​មួយ​ចំ នួន​ទៀត​ ដើម្បី​ក្ដោប​ក្ដាប់​អំណាច​។

​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​១០​ថ្ងៃ​ដែល​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១៤​ ខែ​មីនា ឆ្នាំ​ ២០១៨ ក្រៅ​ពី​មាន​គម្រោង​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ អ្នកស្រី​ក៏​គ្រោង​ជួប​តំណាង​សង្គម​ស៊ីវិល​ និង​សមាជិក​សហគមន៍​ការ​ទូត​នានា​ផង​ដែរ​។អ្នកស្រី នឹង​ផ្ដោត​លើ​បញ្ហា​ជាច្រើន​ ដែល រួម​មាន​ ការ​បោះឆ្នោត​ សិទ្ធិ នយោបាយ​ និង​សេរីភាព​ជា​មូលដ្ឋាន។ អ្នក​ស្រី​ក៏​បាន​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​ជួប​នឹង​លោក​ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពន្ធនាគារ​ត្រពាំងផ្លុង​។

តាម​គម្រោង​ គឺ​នៅ​ថ្ងៃ​ទី​៧ ខែ​មីនា ស្អែកនេះ អ្នកស្រី រ៉ូណា ស្មីត នឹង​ជួប​ពិភាក្សា​ការងារ​ជា​មួយ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា គឺ​លោក កែវ រ៉េមី៕

Comments

Popular posts from this blog

kethya sean «គុកត្រពាំងផ្លុង»និពន្ធទំនុកច្រៀងដោយអ្នកស្រី ជិនលី

​​#Kethya.sean 07 03 18 សួស្តីប្រិយមិត្តជាទីរាប់អាន!! សូមជូនបទ«គុកត្រពាំងផ្លុង» និពន្ធទំនុកច្រៀងដោយអ្នកស្រី ជិនលី ច្រៀងដោយនាងខ្ញុំ​ កេត្យាស៊ាន នាងខ្ញុំសូមថ្លែងអំណរគុណដល់ការគាំទ្ររបស់លោកអ្នក សូមឲ្យលោកអ្នកនឹងក្រុមគ្រួសារជួបតែសំណាងល្អ នឹងសេចក្តីសុខសេចក្តីចំរើនតរៀងទៅ នាងខ្ញុំស៊ាន កេត្យាសូមអរគុណនឹងសូមគោរពលា ជួបគ្នានូវវិដេអូក្រោយៗទៀត៕

Is free Clash Royale Gems good - Ten ways to be safe

 Is free Clash Royale Gems good? Ten ways to be safe. Gaming New video games and PCs are not only capable of providing fun and excitement for everyone, but can also provide certain benefits and advantages. With the help of advanced technology and popularity, the gaming industry has advanced and expanded rapidly over the years. If we look for a categorization of video games, these are roughly divided into eight main categories: Action These are fast paced and can contain a great deal of violence because of this. Action games are often inappropriate for children. These games are included in category "M" (classified for adults). Some examples are Halo, Star Wars, Jedi Knight, and Enter the Matrix. Adventures and role-playing games These are usually not as graphic as action games and can lead the player to surrealism and fantasy. Although adventure and role-playing games often contain violence, it is not as intense as the violence in action games. Examples in this category are Bo...

លោក ​​ហ៊ុន សែន​ ប្រកាស​ថា​ នឹង​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន-អូស្រ្តាលី ​ទោះ​មាន​បាតុកម្ម​ប្រឆាំង​លោក

រូបឯកសារ៖ នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន លើក​ដៃ​គ្រវី នៅពេល​ដែល​លោក​ទៅ​ដល់​មូលដ្ឋាន​កងទ័ព​អាកាស Palam នៅក្នុង​ទីក្រុង​ញូឌេលី នៃ​ប្រទេស​ឥណ្ឌា នៅ​ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៨។  កាន់ វិច្ឆិកា VOA Khmer 05 មិនា 2018 ទោះ​មាន​បាតុកម្ម​ប្រឆាំង​លោក​នៅ​អូស្ត្រាលី​ក៏​ដោយ ​ លោក​ហ៊ុន សែន​ប្រកាស​ថា ​នឹង​នៅ​តែទៅ​ប្រជុំ​អាស៊ាន-អូស្ត្រាលី ​ ព្រោះ​​​​​នៅ​អូស្ត្រាលី​លោក​ក៏​មាន​អ្នក​គាំទ្រ​ដែរ។​​ ភ្នំពេញ — លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​នៅថ្ងៃ​ចន្ទ​នេះ​ ប្រកាស​ថា​ លោក​នឹង​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន-អូស្រ្តាលី​នា​ពាក់​កណ្តាល​ខែ​មីនា​ខាង​មុខ ​ដើម្បីទុក​មុខ​ឲ្យ​រដ្ឋាភិបាលអូស្រ្តាលី ​បើទោះបី​ជាមេ​ដឹកនាំ​ប្រទេស​អាស៊ាន​មួយ​ចំនួន​កំពុង​រារែក​ចិត្ត​ក្តី។​ ថ្លែងក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ក្នុង​វត្ត​មួយ​នៅ​រាជធានី​ភ្នំពេញ ​នា​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មីនា​នេះ​ លោក ​ហ៊ុន សែន ​លើក​ឡើង​ថា ក្នុង​កិច្ច​ប្រជុំ​អាស៊ាន-អូស្រ្តាលី​នា​ពាក់​កណ្តាល​ខែ​មីនា​ខាង​មុខ​ មេ​ដឹកនាំ​អាស៊ាន​មួយ​ចំនួនកំពុង​រារែក​ចិត្តមិន​ប្រាកដថា​ នឹង​ទៅចូល​រួម​ ឬ​យ៉ាង​នោះ​ ​ ​ប៉ុន្តែ​លោក​ថា ​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី​ដើម្បី​ប្រជុ...