Skip to main content

ហេតុអ្វីសម រង្សុី ព្រមកែរដ្ឋធម្មនុញ្ញ ២ភាគ៣ មក៥០ភាគរយបូក១ ?


វែងបន្តិចតែអាចជាការសរសេរពន្យល់យ៉ាងក្បោះក្បាយពីដំណើរនៃនយោបាយរបស់ លោក
ប្រធាន សម រង្ស៊ី ។

ហេតុអ្វីសម រង្សុី ព្រមកែរដ្ឋធម្មនុញ្ញ ២ភាគ៣ មក៥០ភាគរយបូក១ ?

ក្រោយកិច្ចព្រមព្រៀងទីក្រុងបារីស អង្គការសហប្រជាជាតិ បានរៀបចំការបោះឆ្នោតមួយ សម្រាប់ប្រទេសកម្ពុជា ដោយមានការចូលរួមប្រកួតប្រជែងពីគណៈបក្សនយោបាយជាច្រេីន ប៉ុន្ដែគណៈបក្សដែលបានទទួលអសនៈ ច្រេីនជាងគណៈបក្សនានា គឺមានតែបីគណៈបក្សប៉ុណ្ណោះ ទី១ គណៈបក្សហ្វ៊ន ស៊ីនប៊ិច ទទួលបាន ៥៨ កៅអី ទី២ គណៈបក្សប្រជាជនកម្ពុជា ទទួលបាន ៥១ កៅអី និងគណៈបក្សសេរីនិយម ព្រះពុទ្ឋសាសនា របស់លោកតាសឺន សាន ទទួលបាន១០ កៅអី ។

ប៉ុន្ដែក្រោយការបោះឆ្នោត ភាពតាងតឹងផ្នែកនយោបាយ និងការមិនព្រមទទួលស្គាល់លទ្ឋផលបោះឆ្នោត បានធ្វេីឲ្យកម្ដៅនយោបាយកាន់តែកេីនឡេីង ហេីយការជាប់គាំងក្នុងការមិនអាចបង្កេីតរដ្ឋាភិបាលដឹកនាំប្រទេសបាននៅតែបន្ដអូសបន្លាយ ព្រោះគណៈបក្សហ្វ៊ុន សុីនប៊ិច ដែលឈ្នះឆ្នោតបាន ៥៨កៅអី ទោះបីជាបូករួមបន្ថែម ១០កៅអីរបស់គណៈបក្សលោកតាសឺនសាន បាន៦៨កៅអី លេីស៥០ភាគរយបូក១ ក៏មិនអាចបង្កេីតរដ្ឋាភិបាលដឹកនាំប្រទេសបានដែរ ព្រោះពេលនោះគេប្រេីសម្លេង២ភាគ៣ ទេីបអាចបង្កេីតរដ្ឋាភិបាលបាន ។

បក្សហ្វ៊ុន សុីនប៊ិច ដោយមេីលឃេីញថាខ្លួនមិនមានសម្លេងគ្រប់គ្រាន់២ភាគ៣ ដេីម្បីបង្កេីតរដ្ឋាភិបាលដឹកនាំប្រទេសបាន ក៏សម្រេចចិត្តទៅចចារ ជាមួយបក្សកាន់អំនាច ដេីម្បីឈានទៅរកកិច្ចព្រមព្រៀងផ្នែកនយោបាយ បង្កេីតរដ្ឋាភិបាលចម្រុះជាមួយបក្សកាន់អំនាចដឹកនាំប្រទេសជាមួយគ្នា ហេីយពេលនោះសហនាយកមន្រ្តី ឬមនុស្សជាច្រេីនហៅថានាយករដ្ឋមន្រ្តីក្បាលពីរ ដែលមិនដែលមានក្នុងប្រវត្តិសាស្រ្ត ក៏កេីតមានឡេីង ។

ការបង្កេីតរដ្ឋាភិបាលចម្រុះ រវាងគណៈបក្សប្រជាជន និងគណៈបក្សហ្វ៊ុន សុីនប៊ិច ក៏បន្ដពីមួយអាណត្តិ ទៅមួយអាណត្តិ រហូតលោកហ៊ុន សែន ប្រកាសថាគណៈបក្សប្រជាជន និងគណៈបក្សហ្វ៊ុន សុីនបុិច ប្រៀបបានដូចជាស្លាបយន្ដហោះ ដែលមិនអាចអត់មួយបានទេ ហេីយហ្វ៊ុន សុីនបុិច គឺជាដៃគូនយោបាយ មិនអាចខ្វះបាន សម្រាប់ដឹកនាំប្រទេសជាតិ ។ ដោយបានបែងចែក តំណែងតួនាទីគ្នា តាមក្រសួងមន្ទីរ នានា ក្រោមស្លាករដ្ឋាភិបាលចម្រុះ ប៉ុន្ដែនៅពេលដែលដឹកនាំប្រទេសមានបញ្ហា ប្រជាពលរដ្ឋរងទុក្ខលំបាកវេទនា និងជិតដល់ពេលបោះឆ្នោតម្ដងៗ គណៈបក្សទាំងសងខាង តែងតែទម្លាក់កំហុសដាក់គ្នា ដែលធ្វេីឲ្យប្រជាពលរដ្ឋខ្មែរ ពិបាកវិនិឆ្ឆ័យ ក្នុងការសម្រេចចិត្តបោះឆ្នោត ។

សម រង្សុី ដែលពេលនោះគឺជាបក្សប្រឆាំង ដែលមិនព្រមចូលរួមបង្កេីតរដ្ឋាភិបាលចម្រុះ ចែកអំនាច មុខតំណែង តួនាទី ជាមួយលោកហ៊ុន សែន បានប្រកាសជាសាធារណៈថា មានសុី អត់សែន មានសែន អត់សុី រហូតធ្វេីឲ្យមនុស្សមួយចំនួួនគិតថាសម រង្សុី ធ្វេីនយោបាយ យកខ្មែរជាសត្រូវ ជានយោបាយទឹកឡេីងត្រីសុីស្រមោច ទឹកហោច ស្រមោចសុីត្រី សងសឹងគ្នា អីជាដេីម ។

តាមពិតពាក្យនេះ សម រង្សុី ន័យរបស់គាត់ចង់ប្រកាសឲ្យប្រជាពលរដ្ឋខ្មែរដឹងថា នៅពេលដែលបក្សប្រឆាំងសមរង្សុី ឈ្នះឆ្នោត បក្សសមរង្សុី គឺជាបក្សកាន់អំនាចទៅកាន់កាប់ដឹកនាំប្រទេស ហេីយបក្សប្រជាជនកម្ពុជា គឺជាបក្សប្រឆាំង គ្មានឡេីយការបង្កេីតរដ្ឋាភិបាលចម្រុះ ជាមួយបក្សកាន់អំនាច ដូចបក្សហ្វ៊ុន សុីនប៊ិច ។ ហេីយនៅពេលដែលសម រង្សុី ធ្វេីជានាយករដ្ឋមន្រ្តី គ្មានឡេីយលោកហ៊ុន សែន ធ្វេីជានាយករដ្ឋមន្រ្តី ហេីយនៅពេលដែលលោកហ៊ុន សែន ធ្វេីជានាយករដ្ឋមន្រ្តី ក៏គ្មានសម រង្សុី ធ្វេីនាយករដ្ឋមន្រ្តីដែរ ។

គាត់នឹងមិនឲ្យមាននាយករដ្ឋមន្រ្តីក្បាលពីរ ត្រឡប់មកសារជាថ្មី នៅលេីប្រទេសកម្ពុជាទៀតនោះទេ ហេីយក៏គ្មានការបង្កេីតរដ្ឋាភិបាលចម្រុះ ចែកអំនាច តួនាទីគ្នា ដឹកនាំប្រទេសនោះដែរ បែងចែកឲ្យដាច់ បក្សឈ្នះឆ្នោតដឹកនាំប្រទេស បក្សចាញ់ឆ្នោត ក្លាយជាបក្សប្រឆាំង ដេីម្បីងាយស្រួលឲ្យប្រជាពលរដ្ឋ សម្រេចចិត្តបោះឆ្នោត ។

ហេីយនៅឆ្នាំ២០០៦ ដោយមេីលឃេីញភាពដាំក្បាលចុះនៃសម្លេងគាំទ្រគណៈបក្ស ហ្វ៊ុន សុីនបុិច និងដោយមេីលឃេីញពីការវិវត្ត ដំណេីរនយោបាយនៃកម្លាំងប្រឆាំងក្នុងប្រទេសកម្ពុជា ថាអាចនឹងឈានទៅឈ្នះឆ្នោតគ្រប់គ្រាន់ ដឹកនាំប្រទេសដោយប្រេីសម្លេង៥០ភាគរយបូក១ ក្នុងការបង្កេីតរដ្ឋាភិបាលតែឯង ដោយមិនចាំបាច់ត្រូវការសម្លេងបក្សកាន់អំនាចនោះ សម រង្សុី ក៏បានត្រួសត្រាយផ្លូវទុកជាមុន សម្រាប់គណៈបក្សប្រឆាំង ដោយបានកែប្រែច្បាប់រដ្ឋធម្មនុញ្ញ ពីសម្លេង២ភាគ៣ មក៥០ភាគរយបូក១ ក្នុងការបង្កេីតរដ្ឋាភិបាល ដឹកនាំប្រទេស ។

ព្រោះសម រង្សុី មេីលឃេីញថាប្រសិនជាយេីងនៅតែប្រេីសម្លេង២ភាគ៣ ទេីបអាចបង្កេីតរដ្ឋាភិបាលតែឯងបានទៀតនោះ បក្សប្រឆាំងនឹងប្រឈមបញ្ហាជាច្រេីន ហេីយក្ដីបំនងដែលគាត់ចង់បាន ក៏មិនអាចសម្រេចដែរ ព្រោះបក្សប្រឆាំង មិនអាចមានលទ្ឋភាពឈ្នះឆ្នោតបានទៅដល់៨២កៅអី ស្មេីរនឹង២ភាគ៣ ដេីម្បីអាចបង្កេីតរដ្ឋាភិបាលដឹកនាំប្រទេសតែឯងបាននោះឡេីយ ហេីយទោះបីជាបក្សប្រឆាំងឈ្នះឆ្នោតជាង៦០កៅអី លេីស៥០ភាគរយបូក១ ក៏បក្សប្រឆាំងមិនអាចបង្កេីតរដ្ឋាភិបាលតែឯងបានដែរ ព្រោះសម្លេងមិនគ្រប់២ភាគ៣ ក្នុងការបង្កេីតរដ្ឋាភិបាលដឹកនាំប្រទេសតែឯងបាន ។
ពេលនោះទោះចង់ ឬមិនចង់ បក្សប្រឆាំងត្រូវបង្ខំចិត្តទៅចចារ ជាមួយបក្សកាន់អំនាច ព្រោះតែត្រូវការសម្លេងពីបក្សកាន់អំនាច ដេីម្បីយកមកបង្រ្កប់សម្លេងឲ្យបាន២ភាគ៣ សំនួរសួរថាតេីបក្សកាន់អំនាចនឹងទាមទារអ្វីខ្លះពីបក្សប្រឆាំង ? បេីបក្សប្រឆាំងមិនព្រមតាមការទាមទាររបស់បក្សកាន់អំនាច បក្សប្រឆាំងមិនអាចបង្កេីតរដ្ឋាភិបាលដឹកនាំប្រទេសបាន ការបង្កេីតរដ្ឋាភិបាលក៏ជាប់គាំងរហូត ព្រោះគ្មានសម្លេងគ្រប់ ហេីយលោកហ៊ុន សែន នៅតែអាចធ្វេីជារដ្ឋាបាលចាំផ្ទះដឹកនាំប្រទេសបន្ដ ប៉ុន្ដែបេីព្រមតាមការចង់បានរបស់បក្សកាន់អំនាច បក្សប្រឆាំងនឹងពិបាកដឹកនាំប្រទេស ហេីយអាចនឹងមានវាសនាដូចបក្សហ្វ៊ុន សុីនបុិច ។

ព្រោះបក្សប្រឆាំងត្រូវបង្ខំចិត្ត បង្កេីតរដ្ឋាភិបាលចម្រុះជាមួយបក្សកាន់អំនាចរបស់លោកហ៊ុន សែន ហេីយបែងចែកតំណែងតួនាទីគ្នា តាមក្រសួងមន្ទីរ នានា សូម្បីតែតំណែងនាយករដ្ឋមន្រ្តីទី១ និងនាយករដ្ឋមន្រ្តីទី២ ក៏រស់ឡេីងវិញជាមិនខាន ហេីយតេីបក្សកាន់អំនាចរបស់លោកហ៊ុន សែន ដែលបង្កេីតរដ្ឋាភិបាលចម្រុះ ជាមួយបក្សប្រឆាំង អាចឲ្យបក្សប្រឆាំងដឹកនាំប្រទេសបានស្រួលទេ ? ចុងក្រោយបក្សប្រឆាំងនឹងមានវាសនា ដូចបក្សហ្វ៊ុន សុីនបុិច ។

( ប្រពន្ឋ៥០ភាគរយបូក១ គេប្រេីសឹងតែទូទាំងពិភពលោកហេីយ ព្រោះដេីម្បីទុកលទ្ឋភាពឲ្យបក្សផ្សេងៗក្រៅរដ្ឋាភិបាល មានឱកាសឈ្នះឆ្នោតបង្កេីតរដ្ឋាភិបាលតែឯងបាន ដោយមិនចាំបាច់ត្រូវការសម្លេងពីគណៈបក្សដទៃ មកបង្កេីតរដ្ឋាភិបាលចម្រុះនោះទេ ដេីម្បីឲ្យបក្សមួយទទួលខុសត្រូវក្នុងការដឹកនាំប្រទេស ចំពោះមុខប្រជាពលរដ្ឋម្ចាស់ឆ្នោត ។ សុំបញ្ជាក់បន្ដិច ៥០ភាគរយបូក១ អាចបង្កេីតរដ្ឋាភិបាល និងធ្វេីច្បាប់ កែប្រែច្បាប់ បានជាច្រេីនសម្រាប់ដឹកនាំប្រទេស ប៉ុន្ដែច្បាប់មួយចំនួន ដូចជាការដកអភ័យឯកសិទ្ឋតំណាងរាស្រ្ត ការកែប្រែ ឬវិសោធណៈកម្មច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់សំខាន់ៗទាក់ទងនឹងអាយុជីវិតប្រទេសជាតិ នៅតែប្រេីសម្លេង២ភាគ៣ ដដែរ ។ )

នៅពេលដែលខ្ញុំនិយាយបែបនេះ ប្រាកដណាស់នឹងមានមនុស្សមួយចំនួនចោទសួរថា ចុះបេីការកែរដ្ឋធម្មនុញ្ញ ២ភាគ៣ មក៥០ភាគរយបូក១ វាល្អផ្ដល់ផលប្រយោជន៍ដល់បក្សប្រឆាំង ហេតុអីបក្សកាន់អំនាច ព្រមកែជាមួយបក្សប្រឆាំង ? ចម្លេីយគឺ ពេលនោះបក្សកាន់អំនាច ក៏ចង់ដឹកនាំប្រទេសតែឯងដែរ ដោយមិនចាំបាច់បែងចែក តំណែងតួនាទី ផលប្រយោជន៍ទៅឲ្យគណៈបក្សហ្វ៊ុនសុីនបុិចនោះទេ ហេីយបក្សកាន់អំនាចគិតថា សម្លេង៥០ភាគរយបូក១ វាងាយស្រួលរកបានណាស់សម្រាប់បក្សកាន់អំនាច ឈ្នះឆ្នោតដឹកនាំប្រទេសបន្ដ តែវាមិនងាយស្រួលសម្រាប់បក្សប្រឆាំងឡេីយ ។

នៅពេលនោះមិនមែនលោកហ៊ុន សែន មេីលមិនដឹងពីបំនងរបស់សម រង្សុីទេ ប៉ុន្ដែគាត់អាចគិតថា សម រង្សុី ដេីម្បីអាចសម្រេចបំនងបាន វាលុះត្រាណាសម្លេងប្រឆាំងមូលតែមួយ ទេីបបក្សប្រឆាំងមានលទ្ឋភាពអាចឈ្នះឆ្នោតបាន៥០ភាគរយបូក១ ប៉ុន្ដែបេីសម្លេងប្រឆាំងបែកជាពីរ កុំថាឡេីយឈ្នះបាន៥០ភាគរយបីក១ សូម្បីតែ៣០កៅអី ក៏បក្សប្រឆាំងមិនងាយរកបានដែរ ហេីយដេីម្បីកុំឲ្យសម្លេងប្រឆាំងមូលតែមួយ ទាល់តែបំបែកសម្លេងប្រឆាំងឲ្យទៅជាពីរ បី ម្លោះហេីយបានជាមុនបោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០០៨ ដេីម្បីកុំឲ្យសម្លេងហ្វ៊ុន សុីនបុិច មូលទៅបក្សប្រឆាំងសម រង្សុី ក៏មានការសម្រួលសព្វគ្រប់រហូតផ្ដល់ស្ដាតអូឡាំពិច ជាកន្លែងធ្វេីសមាជ សម្រាប់គណៈបក្សប្រឆាំងថ្មីមួយ មកចូលរួមបោះឆ្នោត បំបែកសម្លេងប្រឆាំងជាពីរ ដេីម្បីទប់កុំឲ្យសម រង្សុី សម្រេចគោលដៅបាន ។

ជារួមការធ្វេីនយោបាយ មិនមែនងាប់ក្រឡា មិនមានយុទ្ឋសាស្រ្តអ្វីនោះទេ មេដឹកនាំប្រឆាំង សមរង្សុី គាត់មិនដែលបោះបង់ចោលគោលដៅរបស់គាត់ម្ដងនោះទេ ប៉ុន្ដែគាត់អាចនឹងប្ដូរយុទ្ឋសាស្រ្ត ដេីម្បីឲ្យទៅដល់គោលដៅដែលគាត់ចង់បាន ហេីយសំខាន់គាត់មិនដែលលក់ក្បាល មិនលក់ឧត្តម បោះបង់ការតស៊ូ និងគោលដៅរបស់គាត់ ជាថ្នូរនឹងលាបសក្ការៈ តួនាទី មុខតំណែង ពីលោកហ៊ុន សែន ដូចអ្នកនយោបាយមុនៗម្ដងណាឡេីយ ហេីយរឹតតែមិនដែលមានរឿងអាស្រូវស្រីញី ប្រពន្ឋចុង ប្រពន្ឋដេីម ពុករលួយ លោបលន់អំនាច ដូចអ្នកនយោបាយមួយចំនួននោះដែរ ។

គាត់នៅតែតស៊ូត្រាំត្រែងទាំងត្រដាប់ត្រដួសក្នុងចលនានយោបាយប្រឆាំងលោកហ៊ុន សែន ដោយសន្សំកម្លាំងប្រឆាំងពីមួយអាណត្តិ ទៅមួយអាណត្តិ ដេីម្បីសម្រេចគោលដៅ គឺការផ្លាស់ប្ដូរលោកហ៊ុន សែន ដោយសន្ដិវិធី តាមរយៈការបោះឆ្នោត ទោះបីជាមានពេលខ្លះគាត់ត្រូវសុីគ្រាប់បែកបួនគ្រាប់ ប៉ងយកជីវិតនៅមុខរដ្ឋសភា ពេលខ្លះគាត់ត្រូវគេតាមសម្លាប់ នៅពេលគាត់ទៅការពារសន្លឹកឆ្នោតនៅក្រសួងមហាផ្ទៃ ពេលខ្លះគាត់ត្រូវពួកសុីឈ្នួលនយោបាយប្រេីហឹង្សារពេលគាត់ឃោសនាបោះឆ្នោត ពេលខ្លះគាត់ត្រូវនិរទេសខ្លួនពីប្រទេស ដេីម្បីមានសេរីភាព បន្ដការតស៊ូ និងរឿងជាច្រេីនទៀតដែលជីវិតនយោបាយរបស់គាត់ បានជួបប្រទះ និងឆ្លងកាត់ ។

ជាង២០ឆ្នាំហេីយដែលគាត់ធ្វេីនយោបាយ តេីគាត់បានទទួលផលប្រយោជន៍ផ្ទាល់ខ្លួនអ្វីខ្លះពីការធ្វេីនយោបាយ ? តេីគាត់បាត់បង់អ្វីខ្លះពីការធ្វេីនយោបាយ ? គាត់នៅតែមិនចុះចូល ចុះញោម ចុះចាញ់លោកហ៊ុន សែន មិនលក់ឧត្តមគតិក្បត់ឆន្ទះអ្នកប្រជាពលរដ្ឋ និងអ្នកតស៊ូជាមួយគាត់ ទៅចែកអំនាច តំណែងតួនាទី លាបសក្ការៈ ដេីម្បីប្រយោជន៍ផ្ទាល់ខ្លួន រស់នៅសោយសុខដូចអ្នកនយោបាយមុនៗម្ដងណាឡេីយ ។

យេីងគួរតែពន្យល់មនុស្សដែលគ្នាពិតជាមិនបានដឹង មិនបានយល់ កុំឲ្យមានការយល់ច្រឡំ ប៉ុន្ដែយេីងមិនគួរចំនាយពេលវេលាទៅពន្យល់មនុស្សដែលដឹងហេីយ ធ្វេីមិនដឹង យល់ហេីយ ធ្វេីមិនយល់នោះទេ ព្រោះមនុស្សទាំងអស់នោះ សុទ្ឋតែបានឆ្លងកាត់ព្រឹត្តិការណ៍នយោបាយ និងបានរៀន បានសូត្រ អានសៀវភៅរហូតអស់សក់ពីក្បាលហេីយ វាល្មមឲ្យពួកគេអាចយល់ អាចដឹងបានហេីយ ប៉ុន្ដែបេីពួកគេនៅតែធ្វេីមិនដឹងទៀត ហេីយនៅតែចោទយេីងទៀត ចូរយេីងកុំទៅចំនាយពេលសូត្រធម៌ អប់រំ ឲ្យទេវទត្ត ស្ដាប់អី គ្មានប្រយោជន៍ឡើយ។

អត្ថបទសរសេរដោយ តម្លៃជាមនុស្ស

Comments

Popular posts from this blog

Rainsy’s vow of ‘autonomy’ for ethnic group sets off treason probe

A screenshot of a video showing former opposition leader Sam Rainsy (right) at an event in the United States in 2013 with Degar activist Kok Ksor. Photo supplied Niem Chheng and Ananth Baliga | The Phnom Penh Post Publication date 08 March 2018 | 06:45 ICT The Interior Ministry said it will investigate documents and a video from 2013 that resurfaced yesterday showing former opposition leader Sam Rainsy committing to upholding the rights of ethnic minorities in four northeastern Cambodian provinces, with a Justice Ministry spokesman saying it qualified as “treason”. The material was released on government mouthpiece Fresh News and pertains to an April 2013 meeting in the United States between Rainsy, at the time the exiled president of the Cambodia National Rescue Party, and Kok Ksor, the head of the Montagnard Foundation Inc. Ksor started the foundation to oppose discrimination faced by the Degar community in Vietnam, who are also known as the Montagnards. Degar is an umbrella term for...

kethya sean «គុកត្រពាំងផ្លុង»និពន្ធទំនុកច្រៀងដោយអ្នកស្រី ជិនលី

​​#Kethya.sean 07 03 18 សួស្តីប្រិយមិត្តជាទីរាប់អាន!! សូមជូនបទ«គុកត្រពាំងផ្លុង» និពន្ធទំនុកច្រៀងដោយអ្នកស្រី ជិនលី ច្រៀងដោយនាងខ្ញុំ​ កេត្យាស៊ាន នាងខ្ញុំសូមថ្លែងអំណរគុណដល់ការគាំទ្ររបស់លោកអ្នក សូមឲ្យលោកអ្នកនឹងក្រុមគ្រួសារជួបតែសំណាងល្អ នឹងសេចក្តីសុខសេចក្តីចំរើនតរៀងទៅ នាងខ្ញុំស៊ាន កេត្យាសូមអរគុណនឹងសូមគោរពលា ជួបគ្នានូវវិដេអូក្រោយៗទៀត៕

Holocaust Museum rescinds Elie Wiesel Award to Nobel winner Aung San Suu Kyi

Aung San Suu Kyi was for decades Myanmar's symbol of democracy but has come under heavy criticism for her refusal to stand up for the Muslim Rohingya. (AFP/THET AUNG) The Washington Post, March 7, 2018 The U.S. Holocaust Memorial Museum announced Wednesday that it is rescinding the Elie Wiesel Award — its highest honor — it gave in 2012 to Aung San Suu Kyi, the Burmese political leader and Nobel laureate, saying military crimes against the Muslim Rohingya minority “demand that you use your moral authority to address this situation.” The Muslim Rohingya minority of Burma. image BBC The announcement, posted on the museum’s website, comes as calls are becoming louder and louder for Suu Kyi, once a towering human rights hero, to speak out. She is seen as the power behind President Htin Kyaw, a close friend and ally. Prevented by Burmese law from running for political office, she holds the title of state counselor and foreign minister. The museum posted its March 6 letter to Suu Kyi, se...