Skip to main content

មន្រ្តី​សិទ្ធិមនុស្ស​ ថា​ លោក សម រង្ស៊ី គ្មាន​កំហុស ​ដោយ​គ្រាន់តែ​ទទួល​ស្គាល់​សិទ្ធិ​ជន​ជាតិ​ដើម

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​សារ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Sam Rainsy's Facebook Page

ដោយ ទិន ហ្សាការីយា RFA 2018-03-07

អ្នក​ការពារ​សិទ្ធិមនុស្ស​លើក​ឡើង​ថា​ ការណ៍​ដែល​ លោក​ សម រង្ស៊ី ប្ដេជ្ញា​ពី​ការពារ​ជនជាតិ​ដើម​ភាគតិច​ នៅ​ភាគ​ឥសាន​នោះ គឺ​ស្រប​តាម​សេចក្ដី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ​ ស្ដី​ពី​សិទ្ធិ​ជនជាតិ​ដើម។ នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាជួយ​មេ​ដឹកនាំ​ជនជាតិ​ដើម​ភាគតិច​ (Degar)​ ដេកា​ ឬ​ហៅថា ​ម៉ុងតាញ៉ា​ កាល​ពី​ឆ្នាំ២០១៣ នៅ​សហរដ្ឋ​អាមេរិក​ លោក​ សម រង្ស៊ី​ ​លើក​ឡើង​ថា បើ​សិន​ជា​រដ្ឋាភិបាល​គណបក្ស​សង្រ្គោះជាតិ​ឈ្នះ​ឆ្នោត​ រដ្ឋាភិបាល​របស់​លោក​នឹង​គិតគួរ​ចំពោះ​ជនជាតិ​ដើម​ភាគ​តិច​ម៉ុងញ៉ា តាម​ការ​អនុញ្ញាត​របស់​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏​ប៉ុន្តែ​របប​លោក​ ហ៊ុន សែន ចាត់​ទុក​ការ​សន្យា​របស់​លោក​ សម រង្ស៊ី​នេះ​ ថា​ក្បត់ជាតិ​ទៅ​វិញ​។

មន្រ្តី​ជាន់​ខ្ពស់​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ លោក ​អំ សំអាត មាន​ប្រសាសន៍​ថា​ ការ​ចុះ​កិច្ច​ព្រមព្រៀង​រវាង​ លោក​ សម រង្ស៊ី ​នឹង​ប្រធាន​ជនជាតិ​ភាគ​តិច ដាកា​ផ្តល់​សិទ្ធិ​សេរី​ផ្នែក​សេដ្ឋកិច្ច ​សង្គម ​និង​វប្បធម៌​ ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតេញ៉ា នៅ​លើ​ទឹកដី​កម្ពុជា ​ក្នុង​ខែត្រ​ប៉ែក​ឦសាន​នោះ​ គ្មាន​អ្វី​ខុស​ឆ្គង​ទេ​ ពី​ព្រោះ​កម្ពុជា​បាន​ទទួល​ស្គាល់​សន្ធិសញ្ញា​ និង​អនុសញ្ញា​ស្ដី​ពី​ជន​ភៀស​ខ្លួន ទោះ​បី​ជា​អ្នក​ណា​ជា​អ្នក​ដឹកនាំ​ប្រទេស​ក៏​ត្រូវ​គិត​គួរ​ជូន​ជន​ភៀស​ខ្លួន និង​ត្រូវ​ការពារ​ជនជាតិ​ដើម​ភាគតិច​របស់​ខ្លួន​ដែរ៖។

ឧបករណ៍​បំពង​សំឡេង​របស់​លោក​នាយករដ្ឋ​មន្រ្តី ​ហ៊ុន សែន បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី៧ ខែមីនា​ ដោយ​ស្រង់​សំដី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ និង​ក្រសួង​យុត្តិធម៌​ថា លោក​ សម រង្ស៊ី ​បាន​ប្រព្រឹត្តិ​អំពើ​ក្បត់ជាតិ ដែល​ហ៊ាន​កាត់​ខែត្រ​មួយ​ចំនួន​នៅ​ប៉ែក​​ឦសាន​ឲ្យ​វៀតណាម​គ្រប់គ្រង​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​ គឺ​ខែត្រ​មណ្ឌលគីរី​ រតនគីរី ​ក្រចេះ​ និង​ខែត្រ​ស្ទឹងត្រែង​។​ ទាំង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ​ខៀវ ​សុភ័ក​ និង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ គឹម​ សន្តិភាព​ចោទ​លោក សម រង្ស៊ី​ថា​ បាន​ប្រព្រឹត្តិ​ទង្វើ​ក្បត់ជាតិ​ហើយ​ប្រឈម​នឹង​ការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ហើយ​ថា​ ក្រសួង​ទាំង​ពីរ​កំពុង​ចាត់​ការ​លើ​រឿង​នេះ​។

អាស៊ីសេរី​មិន​អាច​ទាក់ទង​ លោក​ សម រម៉ុងតាញ៉ាង្ស៊ី ដើម្បី​ឆ្លើយ​តប​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ទាំង​ពីរ​នេះ​ បាន​នៅ​ឡើយ​ទេ​កាល​ពី​ថ្ងៃ​ទី៧ ខែមីនា។ ​ប៉ុន្តែ​ លោក​ (Kok Ksor) បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​។ ​លោក​បន្ត​ថា អ្វី​ដែល​មន្រ្តី​របប​លោក​ហ៊ុនសែន​លើក​ឡើង​នោះ​ វា​ជា​ការ​រំលោភ​ច្បាប់​គាំពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​។ ​

ក៏​ប៉ុន្តែ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​របស់​លោក​ សម រង្ស៊ី ​និង មេ​ដឹកនាំ​ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា​ ឬ​ហៅថា​ Degar​ លោក  Kok Ksor  កាល​ពី​ថ្ងៃ​ទី១៤​មេសា​ឆ្នាំ២០១៣​នោះ មិន​បាន​សរសេរ​ឬ​ព្រមព្រៀង​ថា​ បាន​កាត់​ខែត្រ​ចំនួន​៤​ឲ្យ​វៀតណាម​គ្រប់គ្រង​ឡើយ​។ ផ្ទុយ​ទៅ​វិញ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នោះ​ បាន​សសេរ​ថា​ អនាគត​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​សង្រ្គោះជាតិ​ នឹង​ដោះស្រាយ​បញ្ហា​របស់​ជនជាតិ​ដើម​ភាគ​តិច​ដាកា​ (Degar)​ ឬ​ម៉ុងតាញ៉ា​ នៅ​ក្នុង​ប៉ែក​​ឦសាន​ នៃ​ប្រទេស​កម្ពុជា ឲ្យ​ស្រប​តាម​សេចក្ដី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ​ ស្ដី​ពី​សិទ្ធិ​ជនជាតិ​ដើម ដែល​បាន​អនុម័ត​ក្នុង​មហាសន្និបាត​ថ្ងៃ​ទី១២​ ខែកញ្ញា​ឆ្នាំ២០១៧ ​ជា​ពិសេស​ដូច​មាន​ចែង​នៅ​ក្នុង​មាត្រា​៣ ​មាត្រា​​៤ និង​មាត្រា៥ ជាដើម​។​ ហើយ​ខ្លឹមសារ​នៃ​មាត្រា​ទាំង​នេះ​ ក៏​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែរ។​

មាត្រា៣​ចែងថា​ ជនជាតិ​ដើម​ភាគតិច មាន​សិទ្ធិ​ស័្វយ​សម្រេច​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។ ​តាម​រយៈ​សិទ្ធិ​នេះ ពួក​គេ​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​បន្ត​អភិវឌ្ឍន៍​ខាង​សេដ្ឋកិច្ច ​សង្គមកិច្ច​ វប្បធម៌​របស់​ពួក​គេ​ដោយសេរី​។

នៅ​ក្នុង​វីឌីអូ​ឃ្លីប​ជាង​១នាទី​របស់​លោក ​សម រង្ស៊ី ​ដែល​គេ​យក​មក​ផ្សព្វផ្សាយ​នោះ លោក ​សម រង្ស៊ី​ មាន​ប្រសាសន៍​ថា ​នៅ​ពេល​គណបក្សសង្រ្គោះជាតិ​ឈ្នះឆ្នោត រដ្ឋាភិបាល​ថ្មី​របស់​លោក​ នឹង​ធានា​ដើម្បី​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា​រស់នៅ​ដោយ​មាន​សេរីភាព​ ហើយ​ព្រៃ​ភ្នំ ​ដី​ ដែល​ជា​កម្មសិទ្ធិ​របស់​ពួក​គាត់​កាន់​កាប់​យូរ​មក​ហើយ​នៅ​ខែត្រ​មួយ​ចំនួន​ភាគ​​ឦសាន​នោះ​ រដ្ឋបាល​ថ្មី​របស់​លោក នឹង​ដក​ហូត​ពី​អាជ្ញាធរ​ដែល​អភិវឌ្ឍន៍​រំលោភ​យក​ដី​របស់​ពួក​គាត់​នោះ ​ប្រគល់​ជូន​ពួក​គាត់​វិញ​។ ​

លោក ​អំ សំអាត ​អះអាង​ទៀត​ថា ​ជនជាតិ​ដើម​ភាគ​តិច​ដែល​រងគ្រោះ ដោយ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ឲ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍន៍​នោះ មិនមែន​តែ​ប៉ះពាល់​តែ​ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា​ប៉ុណ្ណោះ​ទេ គឺ​ប៉ះពាល់​ដល់​ជនជាតិ​ដើម​ភាគតិច​ដ៏​ទៃ​ទៀត​ជា​ច្រើន​ទៀត ​ដែល​រស់​នៅ​តំបន់​ខែត្រ​ប៉ែក​​ឦសាន​ និង​រស់នៅ​តំបន់​ភ្នំ​ជា​ដើម​។ ​

ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា​មួយ​ចំនួន​បាន​ភៀស​ខ្លួន​មក​តាំង​ទី​លំនៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​យូរ​មក​ហើយ​ នៅ​ក្នុង​ខែត្រ​ភាគ​​ឦសាន​នៃ​ប្រទេស​កម្ពុជា ហើយ​បាន​បង្ក​បង្កើន​ផល​តាម​ទំនៀម​ទម្លាប់​មិន​ខុស​ពី​ជនជាតិ​ដើម​ភាគ​តិច​ដទៃ​ទៀត​នៅ​កម្ពុជា​ឡើយ។​ ចំពោះ​ម៉ុងតាញ៉ា​ ទើប​រត់​គេច​ពី​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​នោះ បាន​មក​រក​ទី​សុវត្ថិភាព​នៅ​កម្ពុជា​ជា​បន្តបន្ទាប់​ ក៏​ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​កម្ពុជា​ចាប់​ជញ្ជួន​ទៅ​វៀតណាម​វិញ​ជា​បន្ត​បន្ទាប់។ ​

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវ​ឲ្យ​របបលោកហ៊ុនសែន បញ្ឈប់​ការ​គំរាមកំហែង​តាមរយៈ​ការ​ចាប់​បញ្ជូន​ដោយ​បង្ខំ​ក្រុម​ជន​ជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា ទៅ​កាន់​ប្រទេស​វៀតណាម​វិញ។ នាយក​រង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ​យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) មាន​ប្រសាសន៍​ថា "គ្មាន​កាលៈទេសៈ​ណា​ឡើយ​ដែល​ប្រទេស​កម្ពុជា ត្រូវ​បង្ខំ​ជន​ភៀស​ខ្លួន​ទាំងនេះ​ឲ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម វិញ​ឡើយ ជា​ទី​ដែល​ពួកគេ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​សព្វ​បែប​យ៉ាង ដោយសារ​តែ​ហេតុផល​នយោបាយ និង​សាសនា"។ លោក លោក ហ្វីល រ៉ូប៊ឺតសុន បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​បង្ខំ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា ទាំង​នេះ​ឲ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ នោះ​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា ដែល​ថា ប្រទេស​ឈាន​មុខ​ក្នុង​តំបន់​មួយ​ក្នុង​ការ​ការពារ​សិទ្ធិ​របស់​ជនភៀសខ្លួន នឹង​ត្រូវ​បាត់បង់៕

Comments

Popular posts from this blog

Is free Clash Royale Gems good - Ten ways to be safe

 Is free Clash Royale Gems good? Ten ways to be safe. Gaming New video games and PCs are not only capable of providing fun and excitement for everyone, but can also provide certain benefits and advantages. With the help of advanced technology and popularity, the gaming industry has advanced and expanded rapidly over the years. If we look for a categorization of video games, these are roughly divided into eight main categories: Action These are fast paced and can contain a great deal of violence because of this. Action games are often inappropriate for children. These games are included in category "M" (classified for adults). Some examples are Halo, Star Wars, Jedi Knight, and Enter the Matrix. Adventures and role-playing games These are usually not as graphic as action games and can lead the player to surrealism and fantasy. Although adventure and role-playing games often contain violence, it is not as intense as the violence in action games. Examples in this category are Bo

អ្នករាយការណ៍​ពិសេស​ អ.ស.ប. ស្នើ​ឲ្យ​រដ្ឋាភិបាល​គោរព​ឆន្ទៈ​ម្ចាស់​ឆ្នោត និង​សិទ្ធិ​នយោបាយ

រូបឯកសារ៖ លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិថ្លែងការណ៍ក្នុងសន្និសីទសារព័ត៌មានអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានាឱកាសចុងបញ្ចប់បេសកកម្មនៅការិយាល័យទីភ្នាក់ងារអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សហៅកាត់ថា OHCHR នាទីក្រុងភ្នំពេញ នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។ (VOA) ហ៊ុល រស្មី VOA Khmer 07 មិនា 2018 អ្នកស្រី​ រ៉ូណា ស្មីត​ បាន​សង្កត់​ធ្ងន់​ផងដែរ​ថា​ សិទ្ធិ​មនុស្ស​មិនគួរ​​ត្រូវ​បាន​លះបង់​សម្រាប់​សិ្ថរភាព​ និង​ការ​អភិវឌ្ឍ​នោះ​ទេ។ ភ្នំពេញ — អ្នកស្រី​ រ៉ូណា ស្មីត​ (Rhona Smith) ​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​(អ.ស.ប.)​ ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ នៅ​ថ្ងៃ​ពុធនេះ​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ធានា​ឲ្យ​បាន​នូវ​សិទ្ធិ​ចូលរួម​នយោបាយ​ពេញ​លេញ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ និង​គោរព​ឆន្ទៈ​នយោបាយ​របស់​ពួក​គេ​ ដែល​បាន​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​ និង​ក្រុម​ប្រឹក្សា​ធ្វើ​ជា​តំណាង​របស់​ពួកគេ​នៅ​សភា ​និង​នៅ​ថ្នាក់​មូលដ្ឋាន។ ​អ្នកស្រី​ ស្មីត​ បាន​សង្កត់​ធ្ងន់​ផងដែរ​ថា​ សិទ្ធិ​មនុស្ស​មិនគួរត្រូវ​បាន​លះបង់​សម្រាប់​សិ្ថរភាព​ និង​ការ​អភិវឌ្ឍ​នោះ​ទេ។​ ការ​ថ្ល

kethya sean «គុកត្រពាំងផ្លុង»និពន្ធទំនុកច្រៀងដោយអ្នកស្រី ជិនលី

​​#Kethya.sean 07 03 18 សួស្តីប្រិយមិត្តជាទីរាប់អាន!! សូមជូនបទ«គុកត្រពាំងផ្លុង» និពន្ធទំនុកច្រៀងដោយអ្នកស្រី ជិនលី ច្រៀងដោយនាងខ្ញុំ​ កេត្យាស៊ាន នាងខ្ញុំសូមថ្លែងអំណរគុណដល់ការគាំទ្ររបស់លោកអ្នក សូមឲ្យលោកអ្នកនឹងក្រុមគ្រួសារជួបតែសំណាងល្អ នឹងសេចក្តីសុខសេចក្តីចំរើនតរៀងទៅ នាងខ្ញុំស៊ាន កេត្យាសូមអរគុណនឹងសូមគោរពលា ជួបគ្នានូវវិដេអូក្រោយៗទៀត៕