លោក ហ៊ុន សែន ប្រកាសថា នឹងទៅចូលរួមកិច្ចប្រជុំអាស៊ាន-អូស្រ្តាលី ទោះមានបាតុកម្មប្រឆាំងលោក
រូបឯកសារ៖ នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន លើកដៃគ្រវី នៅពេលដែលលោកទៅដល់មូលដ្ឋានកងទ័ពអាកាស Palam នៅក្នុងទីក្រុងញូឌេលី នៃប្រទេសឥណ្ឌា នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៨។ កាន់ វិច្ឆិកា VOA Khmer 05 មិនា 2018 ទោះមានបាតុកម្មប្រឆាំងលោកនៅអូស្ត្រាលីក៏ដោយ លោកហ៊ុន សែនប្រកាសថា នឹងនៅតែទៅប្រជុំអាស៊ាន-អូស្ត្រាលី ព្រោះនៅអូស្ត្រាលីលោកក៏មានអ្នកគាំទ្រដែរ។ ភ្នំពេញ — លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ ប្រកាសថា លោកនឹងទៅចូលរួមកិច្ចប្រជុំអាស៊ាន-អូស្រ្តាលីនាពាក់កណ្តាលខែមីនាខាងមុខ ដើម្បីទុកមុខឲ្យរដ្ឋាភិបាលអូស្រ្តាលី បើទោះបីជាមេដឹកនាំប្រទេសអាស៊ានមួយចំនួនកំពុងរារែកចិត្តក្តី។ ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលក្នុងវត្តមួយនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែមីនានេះ លោក ហ៊ុន សែន លើកឡើងថា ក្នុងកិច្ចប្រជុំអាស៊ាន-អូស្រ្តាលីនាពាក់កណ្តាលខែមីនាខាងមុខ មេដឹកនាំអាស៊ានមួយចំនួនកំពុងរារែកចិត្តមិនប្រាកដថា នឹងទៅចូលរួម ឬយ៉ាងនោះ ប៉ុន្តែលោកថា លោកនឹងធ្វើដំណើរទៅប្រទេសអូស្ត្រាលីដើម្បីប្រជុ...
Comments
Post a Comment